Uncategorized

ក្រុមជីកដីបង្កប់ខ្សែទូរសព្ទ ឃើញគ្រាប់កាំភ្លើងផ្លោង ១គ្រាប់កណ្ដាលក្រុងបាត់ដំបង

បាត់ដំបង៖ក្រុមជាងជីកដីបានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងសល់ពីសម័យសង្គ្រាមមួយគ្រាប់ កណ្តាលក្រុងបាត់ដំបង។
លោក ឆោម ឈឿយ នាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា: ការភ្ញាក់ផ្អើលប្រទះឃើញគ្រាប់នេះនៅម៉ោងជាង១១ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្បែររបងវត្តត្រង់ក្រុមទី៥ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ប្រភពដដែលបានឱ្យដឹងបន្តថា គ្រាប់ដែលប្រទះឃើញនេះជាគ្រាប់ UXO ១ គ្រាប់ ជាប្រភេទគ្រាប់កាំភ្លើងផ្លោងទំហំ ១០៥ មីលីម៉ែត្រនៅសេសសល់ពីសម័យសង្គ្រាម។បច្ចុប្បន្នគ្រាប់ខាងលើបានប្រគល់ឱ្យមន្ត្រីជំនាញស៊ីម៉ាក់ដើម្បីយករក្សាទុករង់ចាំពេលវេលាកម្ទេចចោល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *