ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកអ្នកថ្មើរជើងម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាម

កណ្តាល៖គ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តមិនស្គាល់ម៉ាកបានបើកបុកបុរសអ្នកថ្មើរជើងម្នាក់បណ្តាលឱ្យស្លាប់ភ្លាម។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ក្នុងភូមិព្រែកត្រែ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២៨ ខែមករាឆ្នាំ២០២២។បុរសដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយស្លៀកខោខ្មៅជើងវែង និងពាក់អាវដៃខ្លី ពណ៌ក្រហម ។
រថយន្តមិនស្គាល់អត្តសញ្ញាណ បើកពីខាងអ្នកលឿងទៅភ្នំពេញ បានបុកស្លាប់ ហើយរថយន្តក៏បើករត់គេចខ្លួនបាត់ ។សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានសន្និដ្ឋានថា អ្នកដើរក្នុងស្ថានភាពងងឹតមិនបានបើលគ្រប់ជ្រុងជ្រោយ នៅមុនពេលឆ្លងកាត់ផ្លូវ ។ ចំណែកអ្នកបើករថយន្ត បើកប្រើល្បឿនលឿន អត់មានការប្រុងប្រយ័ត្នទើបបង្កគ្រោះថ្នាក់បែបនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *