ព័ត៌មានសន្តិសុខសង្គម

ACUកោះហៅមនុស្ស ១១ នាក់ ជាប់សង្ស័យបានថ្លែងបន្លំឯកសារ

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU បានកោះហៅមនុស្ស១១នាក់ជាប់សង្ស័យបានក្លែងបន្លំឯកសារ សាធារណៈ និងប្រើប្រាស់ឯកសារក្លែង។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា អង្គភាពបានចេញលិខិតជាថ្មីកោះហៅបុគ្គល១១រូបឱ្យចូលខ្លួនមកបំភ្លឺករណីក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយពាក់ព័ន្ធទៅនឹងកោះរ៉ុង។
តាមការកោះឱ្យចូលខ្លួនបុគ្គលទាំង១១នាក់មកកាន់ទីស្តីការនៃអង្គភាពACUនៅថ្ងៃទី ៧ ខែកុម្ភៈខាងមុខ។នេះបើយោងតាមលិខិតអង្គភាពប្រឆាំងអំពើពុករលួយដែលយើងទទួលបាននៅថ្ងៃទី ២៤ ខែមករាឆ្នាំ២០២២។
បុគ្គលទាំង១១រូបនោះដែលអង្គភាពACU ចេញលិខិតកោះហៅនោះ-ឈ្មោះម៉ែន សោភ័ណ-ឈ្មោះ ម៉ែន សូលីណា-ឈ្មោះ សុខ មលិកា-ឈ្មោះ ជា សានីន-ឈ្មោះឡេង ដោក-ឈ្មោះ ទន់ វិឡាម៉ូលីន-ឈ្មោះព្រំ សេង-ឈ្មោះសុខ ចិន្ដា-ឈ្មោះមាស ពិសី-ឈ្មោះ អ៊ូ មករា-និងឈ្មោះអ៊ិន និមល់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង្គភាពACU បានចេញលិខិតអញ្ជើញ ម្តងរួចទៅហើយ។ ប៉ុន្តែដោយមូលហេតុសាម៉ីខ្លួន បានព្យាយាមគេចវេសពីលំនៅស្ថាន និងមិនបានទទួលលិខិតកោះហៅនេះ។ ដូច្នេះអង្គភាព ACUក៏បានចេញលិខិតកោះហៅពួកគេជាថ្មីទៀត។ តាមអង្គភាពACUលើកឡើងថា ប្រសិនបើបុគ្គលទាំងនោះនៅតែគេចវេស អង្គភាពACU នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនត្រូវឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *