ព័ត៌មានជាតិ

គោលជំហរនៃក្រុមការងារយុវជន ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដាសមាជិកគណកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាមបានលើកឡើងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការអនុវត្តបន្ត របស់ការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឆ្នាំ ២០២២ នាព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ ២០២២។

ថ្លែងដ៏មានអត្ថន័យបែបនេះថា គោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា
ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្សដើម្បីបម្រើប្រយោជន៍ឱ្យប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។
បន្តការខិតខំរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំកសាងសមិទ្ធផលថ្មី-ខិតខំពង្រឹងសមត្ថភាព និងត្រូវខិតខំប្រឹងប្រែងធ្វើការ-ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពផ្ទៃក្នុង-ត្រូវមានសមូហភាពដឹកនាំ និងរក្សារបបប្រជុំតាមផែននីមួយៗ-យុវជនត្រូវធ្វើការប្រមូលផ្ដុំដើម្បីរួមគ្នាធ្វើការងារដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងគោលបំនងឱ្យប្រជាជនយើងបានរស់ក្នងម្លប់សន្តិភាព-ត្រូវប្រែក្លាយយុវជនយើងឱ្យទៅជាយុវជនគណបក្ស ដើម្បីរួមចំណែកធ្វើការងារសង្គមបម្រើប្រយោជន៍របស់ប្រជាជន និងរក្សាសុខសន្តិភាពឱ្យបានគង់វង្ស៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *