ព័ត៌មានជាតិ

អាជ្ញាធរខេត្តសុំឱ្យអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីថ-១៩នៅថ្ងៃទី ២២មីនាចូលមកធ្វើចត្តាឡីស័ក

ក្រចេះ៖ លោក វ៉ាថន អភិបាល ខេត្តក្រចេះបានអំពាវនាវដល់ពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូក៏ដូចជាអ្នកបានចូលពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភព “ព្រាបស”កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅនោះ ប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើចត្តាឡីស័កនិងតាមដានសុខភាព ។
ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ដែលទើបរកឃើញកើតជំងឺកូវីដ.១៩ កាលពីថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរមកកាន់ខេត្តក្រចេះ។លោក វរសេនីយ៍ឯកបានចូលទៅពិនិត្យជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភព “ព្រាបស” ខណៈដែលភរិយារបស់លោកបានធ្វើដំណើរចូលក្នុងផ្សារសាមគ្គីក្រុងក្រចេះផងដែរ។
លោកវ៉ា ថន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអាជីវករលក់ដូរនៅក្នុងផ្សារក្រចេះ ដោយត្រូវប្រកាន់វិធានការសុខាភិបាល ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពសង្គមនិងលាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ ឱ្យបានញឹកញាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *