ព័ត៌មានជាតិ

រៀបចំផែនការ សម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សានិងសមិទ្ធផលនានា ក្នុងស្រុកព្រៃឈរ

 

កំពង់ចាម៖ឯកឧត្តមអ៊ុនចាន់ដា អភិបាល ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០២២ បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត,កងកម្លាំងទាំងបី, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។
ក្រុមការងារអញ្ជើញចុះត្រួតពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំរៀបចំផែនការនៃការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។

ក្នុងដំណើរអញ្ជើញចុះបំពេញការងារខាងលើ ក៏បានការអញ្ជើញចូលរួមសហការយ៉ាងកក់ក្តៅពី ឯកឧត្តម កើតរិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមជាថ្នាក់ដឹកនាំតំណាងក្រសួងពាក់ព័ន្ធមួយចំនួន , ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារថ្នាក់ជាតិមួយចំនួនទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *