កំពត៖បង្គាបញ្ចូលសារធាតុគីមីជាង៨០កេសត្រូវជំនាញរកឃើញមានសារធាតុគីមីបន្ទាប់នាំចូលពីវៀតណាមហើយត្រូវសមត្ថកិច្ចចាប់បាន។
ទំនិញនេះចាប់ពេលកំពុងដឹកចេញតាមផ្លូវជាតិលេខ៣៣ច្រកទ្វារអន្តរជាតិព្រែកចាក បម្រុងយកទៅភ្នំពេញកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
លោក ង៉ែត សាវឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតុព្រែកចាកបានប្រាប់ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែមករា កម្លាំងចម្រុះបានចុះធ្វើប្រតិបត្តិការឃាត់រថយន្តដឹកបង្គាស្រស់មួយគ្រឿងកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៣៣ពីព្រែកចាកឆ្ពោះទៅរាជធានីភ្នំពេញ។ ក្នុងរថយន្តនោះមានបង្គា១៤៣កេសដោយបានចាក់ ចាហួយចំនួន៨១កេសទម្ងន់១.៤៨៤គីឡូក្រាម។ លោកប្រធានស្នាក់ការបានបន្តថា បង្គាមានសារធាតុគីមីទាំងនោះត្រូវបានសមត្ថកិច្ចយកទៅដុតកម្ទេចចោលនារសៀលថ្ងៃដដែល៕