ព័ត៌មានជាតិ

ក្រសួងសុខាភិបាលហាមអាខោនហ្វេសប៊ុកឈ្មោះPDEE BRAND Cosmetic

ភ្នំពេញ៖ក្រសួងសុខាភិបាលកាលពីថ្ងៃទី២១ ខែមករាឆ្នាំ២០២២បានចេញសេចក្តីជូនដំណឹង ហាមឃាត់គណនីសង្គមហ្វេសប៊ុកឈ្មោះP DEE BRAND Cosmetic ។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា គណនីសង្គមហ្វេសប៊ុកឈ្មោះP DEE BRAND Cosmetic នេះបាននិងកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវទន៍ពីក្រសួងសុខាភិបាលទេ។ក្នុងនោះក្រសួងសុខាភិបាលបានជំរាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា តាមការពិនិត្យឃើញ លើបណ្តាញសង្គមហ្វេសប៊ុក Facebook មានគណនីឈ្មោះ PDEE BRAND Cosmetic:កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងធម្មជាតិ ដោយគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងសុខាភិបាល តម្រូវម្ចាស់គណនីហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ឋដទៃទៀត ត្រូវបញ្ឈប់ការនាំចូលចែកចាយ លក់ និងផ្សព្វផ្សាយ គ្រឿងសម្អាងទាំងអស់នេះ ជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះ មកកម្ទេចចោល ។
ពាក់ព័ន្ធករណីខាងលើ សារព័ត៌មានយើងមិនទាន់បានការបកស្រាយបំភ្លឺពីសាម៉ីគណនីហ្វេសប៊ុកឈ្មោះ P DEE BRAND Cosmetic នេះនៅឡើយទេ។ក្រុមការងារផ្នែកព័ត៌មានរង់ចាំទទួលការការបញ្ជាក់ពីតំណាងស្ថាបណ្ណពាក់ព័ន្ធនិងម្ចាស់គណនីនេះផ្សាយជូនពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *