ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ប្រជុំផ្សព្វផ្សាយពីសកម្មភាពនៃការសម្អាតប្រាក់ ដល់បណ្ដាអធិការនគរបាលក្រុង ស្រុក និងមន្ត្រីនគរបាលពាក់ព័ន្ធ

បាត់ដំបង៖ នៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័​ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២២ វេលាម៉ោង ១៤និង០០នាទីនៅសាលប្រជុំធំក្នុងបរិ​វេណស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដោយបានការអនុ​ញ្ញាតិពីលោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹក​នាំ​កិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារសម្អាត​ប្រាក់​ ដែលក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកលោ​ក​ស្រី ជាស្នងការរងក្នុងផែនពាក់​ព័ន្ធ​ លោកអធិការ អធិការរងន​គរបាលក្រុង​ ស្រុក​ និងនាយផ្នែកពាក់ព័ន្ធជា​ច្រើនរូបទៀត ។

ខ្លឹមសារក្នុងកិច្ចប្រជុំនេះគឺផ្តោតសំខាន់លើការងារ​សម្អាតប្រាក់ ពាក់ព័ន្ធបទល្មើស និងត្រូវស្វែងយល់ពីនីតិវិធី ក្នុងការកសាងសំណុំរឿង ដែលពាក់​ព័ន្ធដល់បទល្មើសសម្អាតប្រាក់នេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *