ព័ត៌មានជាតិ

“បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល”

ព្រះវិហារ៖លោកប្រាក់ សុវណ្ណប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនៅថ្ងៃទី ៩ ខែធ្នូ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ២០២១ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល” ។
ជាមួយនោះបានផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋអ្នករស់នៅជាមួយនិងជំងឺអេដស៍ ចំនួន ៥១គ្រួសារ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក ទីប្រឹក្សាយុវជន យុវជនកាយរិទ្ធ ។
ក្នុងឱកាសនេះលោកប្រធាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ឆ្លើយតបមេ រោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមកសម្តេចតែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងផ្តល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋ។ ជាមួយនោះក៏បានផ្ដាំផ្ញើសូមឱ្យបងប្អូនថែរក្សាសុខភាព ត្រូវមានអនាម័យលាងដៃនិងសាប៊ូជាប្រចាំដើម្បីចូលរួមទប់ស្កាត់កូវីត ១៩ ។

សម្ភារផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ២០,០០០ រៀល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *