កំពង់ចាម៖កម្លាំងអាវុធហត្ថផ្នែកប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ចាមបានចាប់ជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈក្មេងស្រីអនីតិជនក្នុងផ្ទះសំណាក់។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កម្លាំងបានចាប់ជនសង្ស័យម្នាក់ជាប់ចោទពីបទរំលោភក្មេងស្រីអាយុ១២ឆ្នាំ ក្នុងផ្ទះសំណាក់នៅសណ្ឋាគារយីហោ ហេងហេង បន្ទប់លេខ៣១១ ភូមិទី៦ សង្កាត់វាលវង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី១០ខែតុលា ឆ្នាំ២០២១។
មន្ត្រីដដែលបានឱ្យដឹងទៀតថា ក្មេងស្រីរងគ្រោះអាយុ ១២ឆ្នាំរស់នៅ ក្រុងកំពង់ចាម។ឪពុកក្មេងស្រីរងគ្រោះបានប្តឹងជនសង្ស័យ អាយុ១៨ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រព្រឹត្តសកម្មភាពរំលោភទៅលើកូនរបស់កាត់បានសម្រេចមួយលើកកាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២១។
បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចតាមចាប់ជនសង្ស័យនៅសណ្ឋាគារយីហោ ហេងហេង ក្នុងក្រុងកំពង់ចាម។កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕