ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿង បើកមិនប្រយ័ត្នបុកគ្នាខូចខ្ទេចមួយចំហៀងមុខសងខាង

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបើកមិនប្រយ័ត្នបានបុកគ្នាពេញទំហឹងបណ្តាលឱ្យខូចខ្ទេចមួយកំណាត់មុខទាំងសងខាង។ហេតុការណ៍នេះបានកើតឡើងនៅតាម ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្ត២គ្រឿង បើកបរក្នុងល្បឿនលឿនមកដល់ស្តុបផ្លូវបែកជាបួន ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឱ្យរងការខូចខ្ទេចមួយកំណាត់មុខទាំងសងខាង។តែមិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។រថយន្តមួយគ្រឿងពាក់ផ្លាកលេខខេមរភូមិន្ទ០២ ២-៦៣២៧ និងរថយន្តមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ ២P-៧៩៥៨។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចចុះពិនិត្យ និង យកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកនៅនគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *