ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ឡើងចាប់សត្វព្រៃ លើដើមកៅស៊ូចៃដន្យបាក់ធ្លាក់ស្លាប់

ត្បូងឃ្មុំៈ បុរសអាយុ ៣១ ឆ្នាំបានព្យាយាមដេញចាប់សត្វព្រៃ ដោយបានឡើងលើដើមកៅស៊ូ គឺចៃដន្យពេលកំពុងធ្វើសកម្មភាពចាប់សត្វនោះ ក៏ជាន់ប៉ះចំមែកកៅស៊ូដែលមិនធានាបានទម្ងន់របស់ខ្លួនបានបណ្តាលឱ្យបាក់ ធ្លាប់ចុះមកដីស្លាប់ នៅនឹងកន្លែងកាលពីល្ងាចថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។


សមត្ថកិច្ចមូលដ្ឋានបាននិយាយថាៈ ទីតាំងកើតហេតុដេញចាប់សត្វ បាក់មែកកៅស៊ូធ្លាក់បុរសរងគ្រោះឈ្មោះ ផេង សេងហាន ស្លាប់នោះ នៅចំណុចឡូតិ៍កៅស៊ូរបស់រដ្ឋ ស្ថិតក្នុងភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខាងកើតផ្ទះអ្នកស្លាប់ប្រហែលជិត ១.០០០ ម៉ែត្រ។
ប្រភពព័ត៌មានបានបន្តថា ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យលើ ពិនិត្យលើសាកសពជនរងគ្រោះ បានសន្និដ្ឋានពីការស្លាប់បណ្តាលពីគ្រោះថ្នាក់ធ្លាក់ពីលើដើមឈើនោះ ក៏បានប្រគល់សាកសពជូនប្រពន្ធឈ្មោះ ស យឺន ធ្វើបុណ្យតាមប្រពៃណី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *