Uncategorized

កែលម្អសួនច្បារក្នុងរាជធានីធ្វើឲ្យមានសោភណ្ឌភាពនិងភាពទាក់ទាញភ្ញៀវទេសចរណ៍

 

​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​យកចិត្តទុកដាក់​តុបតែងកែ​លម្អ​សួនច្បារឱ្យមាន​សោ​ភណ្ឌ​ភាព​ដូចជា​៖សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​,​សួន​វិមានឯករាជ្យ​,​សួន​នាគ​បាញ់​ទឹក​,​សួន​មុខ​ព្រះបរមរាជវាំង​,​សួន​សម្តេច​តេ​ជោ​ហ៊ុនសែន​,​សួនច្បារ​ដេ​អិន​DN,​និង​សួន​មាត់ទន្លេ​ជាដើម​។​

​ពីនេះ​ទៅមុខ​សូម​ចូលរួម​ថែរក្សា​បរិស្ថាន​ដោយ​ចោល​សំរាម​ក្នុង​ធុងសំរាម​ក្បែ​អ្នក​។​ដោយឡែក​មានការ​ដាំ​ដើមត្នោត​ពេជ្រ​នៅលើ​សួនច្បារ​DN​គឺ​ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង​ទាក់ទាញ​ភ្លៀវ​ទេ​ចរណ៍​ជាតិ​និង​អន្តរជាតិ​។​ដោយសារតែ​សួនច្បារ​DN​ស្ថិតនៅក្នុង​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ដែលជា​មហាវិថី​មួយ​ត្រូវបាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ធ្វើដំណើរ​ឆ្លងកាត់​រាល់ថ្ងៃ​។

សួនច្បារ​DN​ក្រៅពី​លើក​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ហើយ​នោះ​វា​ក៏​ជា​កន្លែង​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ទាំង​ពេលព្រឹក​ពេល​ល្ងាច​និង​ពេល​រាត្រី​ផងដែរ​។​ដែល​តម្រូវឱ្យ​រដ្ឋបាល​រាជធានី​ធ្វើការ​ថែទាំ​រាល់ថ្ងៃ​។​ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ​ទុកឱ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ផងដែរ​។​ផ្តើមចេញពី​បញ្ហា​នេះ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​កែសម្រួល​ធ្វើយ៉ាងណា​ឱ្យ​តាម​បណ្ដាល​សួនច្បារ​នីមួយៗ​គឺ​សុទ្ធ​តែមាន​កន្លែង​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​។​ព្រោះថា​ការហាត់​ប្រាណ​ជា​ឱសថ​ជំងឺ​ដ៏​ស​ក្កិ​សិទ្ធ​ក្នុងការ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា​៖​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ដោយបាន​បង្ហាញឱ្យឃើញ​ពី​ទស្សនៈវិស័យ​វែងឆ្ងាយ​អំពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​។​មិនមែន​សម្រាប់តែ​អ្នក​នៅ​ភ្នំពេញ​នោះទេ​គឺ​សម្រាប់​ទូទាំងប្រទេស​។​ដោយសារតែ​ទីក្រុង​ភ្នំពេញ​មួយ​នេះ​ជា​មជ្ឈមណ្ឌល​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ជាង​៦​លាន​នាក់​ក្នុង​រង្វង់​ចំងាយ​១០០​គីឡូម៉ែត្រ​។​ជុំវិញ​និង​ផ្គត់ផ្គង់​សេវា​ដល់​ប្រជាពលរដ្ឋ​ជាង​១៦​លាន​នាក់​ទូទាំងប្រទេស​ថែមទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *