Uncategorized

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណរបស់VOD

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានសម្រេចឱ្យក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ហើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា÷ តើការប្រើពាក្យសោកស្តាយនិងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។

តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។
ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ
ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈ
ពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់
គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់
ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់
ការផ្តល់ជំនួយដល់ប្រទេសទួកគីដែល
វាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូន
ដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់
ពុំបានដឹងរឿងអ្វីសោះ។តើនេះឬជាវិជ្ជាជីវៈ
ដែលអស់លោកចង់ផ្សាយដោយអចេតនា
នោះ?។
សម្ដេចតេបានបន្តថា÷ ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួល
យកការសំដែងការសោកស្តាយនិងសូម
ការអធ្យាស្រ័យជំនួសឲ្យការសុំទោស
របស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ
និងកិត្តិយសរបស់អស់លោកនោះឡើយ។
ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារ
កិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿង
នេះដោយឲ្យក្រសួងព័ត៌មានលុបចោល
អាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹម
ម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជា
កំហិត។
សម្ដេចបានណែនាំឲ្យ សាលារាជធានីភ្នំពេញនិងស្ថាប័ន
ពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។
យើងបិទតែការផ្សាយគ្រប់ប្រភេទនៃ
វិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់
ទ្រព្យសម្បត្តិរបស់គេទេ។
សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យ
វិទ្យុនេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។
សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែង
រកការងារធ្វើនៅកន្លែងផ្សេងទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *