ព័ត៌មានសន្តិសុខសង្គម

រថយន្តលេខ ខ.ម បើកកៀម៉ូតូយុវជន០២នាក់ របួសធ្ងន់

ភ្នំពេញ៖រថយន្តធុនធំពាក់ផ្លាកលេខខេមរភូមិន្ទបើកលឿនគេចពីគោដើរឆ្លងផ្លូវបានកៀម៉ូតូរួចកិនលើជនរងគ្រោះម្នាក់ឱ្យបែកប្រអប់ជើងម្នាក់ទៀតបាក់ដៃរងរបួសធ្ងន់។


គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅមហាវិថីវិមានឈ្នះឈ្នះក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាកាលពីល្ងាចថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១។ជនរងគ្រោះឈ្មោះ ហៅរ៉ន អាយុ ៣០ឆ្នាំ ស្នាក់នៅខណ្ឌឬស្សីកែវបែកប្រអប់ជើងនិងម្នាក់ទៀតឈ្មោះ ហៅសុខ រងរបួសបាក់ដៃ។


ចំណែកឯតៃកុងរថយន្តបង្កព្យាយាមបើករត់ទៅមុខតែត្រូវពលរដ្ឋដេញចាប់បាននៅ គល់ស្ពាន ព្រែកព្នៅ។ សមត្ថកិច្ច ផ្នែកជំនាញចរាចរណ៍ បានចុះមកយកតៃកុងនិងរថយន្តទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារង់ចាំភាគីចូលខ្លួនដោះស្រាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *