ព័ត៌មានសន្តិសុខសង្គម

ម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កបុកគ្នា ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កំពង់ឆ្នាំង៖ម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កបានបើកបុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅលើផ្លូវជាតិលេខ៥ក្នុងភូមិអូរសណ្តាន់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១២ ខែសីហា ។
ម៉ូតូម៉ាក Zoomer-x បើកបរដោយឈ្មោះ រ៉ុម សុខភារម្យ ភេទប្រុស អាយុ៣៧ នៅស្រុករលាប្អៀរ។ ម៉ូតូនេះបានបើកបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កក្នុងដំណើរស្របទិសគ្នា បណ្តាលឱ្យ អ្នកបើកបរម៉ូតូបានស្លាប់ និងរបួសអ្នករួមដំណើរម្នាក់ឈ្មោះ ទឹម សុជាតា ភេទស្រី អាយុ៣១ ឆ្នាំ រស់នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀររងរបួសធ្ងន់ ។ក្រោយពេលកើតហេតុ អ្នកបើកបរម៉ូតូរ៉ឺម៉ក បានរត់គេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *