ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យនិងសួរសុខទុក្ខ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧

ភ្នំពេញ÷លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងបាននាំយកថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ផ្តល់ជូនដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ៧ប៉ុស្តិ៍ ដោយក្នុងម្នាក់ៗ ទទួលបាន ១០០,០០០រៀល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងនាមអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលបាន សុខភាពល្អ និងជោគជ័យក្នុងភារកិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *