ព័ត៌មានជាតិ

ក្នុងខណ្ឌសែនសុខមានតែតំបន់លឿងនិងតំបន់និងទុំ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌបានបិទខ្ទប់តំបន់លឿងទុំ និងដាក់កម្លាំងចម្រុះយាមប្រចាំការយ៉ាងតឹងរឹងគ្រប់ច្រកផ្លូវចេញចូល ដោយតំបន់លឿងទុំ មាន៖ សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង ។ប្រជាពលរដ្ឋនិងចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឱ្យបានល្អប្រសើរ។
តំបន់លឿង មាន៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់ ដោយបងប្អូនធ្វើដំណើរទៅមកបានធម្មតា ដោយត្រូវការពារអោយបានល្អប្រសើរ ។សូមបងប្អូនការពារខ្លួនឱ្យបានល្អ និងចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នានិងចូលរួមអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលជាពិសេសអនុវត្តវិធានការ៣ការពារ៣កុំឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា, ក្នុងមូលដ្ឋានខណ្ឌសែនសុខ មានសង្កាត់ចំនួន៦សង្កាត់ ក្នុងនោះ ៣សង្កាត់ត្រូវកំណត់ជាតំបន់លឿងទុំ និង ៣សង្កាត់ទៀតជាតំបន់លឿង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *