ព័ត៌មានជាតិ

អាជ្ញាធររឹតបន្តឹងសន្តិសុខតំបន់ក្រហមចាប់ម៉ូតូ៤គ្រឿងនិងរថយន្ត០១គ្រឿង

ភ្នំពេញ៖កាលពីយប់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១កម្លាំងអាជ្ញាធរចម្រុះរាជធានីភ្នំពេញចូលរួមពីមន្ត្រីខណ្ឌមានជ័យកម្លាំងអន្តរាគមន៍ពិសេស ក្នុងឈុតសម្លៀកបំពាក់ពេទ្យ។ ដើម្បីការពារការឆ្លងវីរុសកូវីដ១៩ នៅពេលត្រួតពិនិត្យមើលឯកសារផ្សេងៗពេលពលរដ្ឋធ្វើដំណើរឆ្លងកាត់ នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យដែលជាតំបន់ក្រហមហាមឃាត់ ។

ក្នុងការចុះអនុវត្តន៍ពង្រឹងសន្តិសុខនៅគោលដៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យគោលដៅច្រមុះជ្រូកនោះសមត្ថកិច្ចចាប់ម៉ូតូល្មើសចូលតំបន់ក្រហមចំនួន៤គ្រឿងនិងរថយន្ត១គ្រឿងនិងពិន័យតាមច្បាប់អន្តរការណ៍នៃរដ្ឋបាលរាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនេះអាជ្ញាធររាជធានីបានប្រើប្រាស់កម្លាំងចូលរួមសរុប ៤៥ នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *