កំពង់ឆ្នាំង៖ “ផ្លូវគឺជាចរន្តមួយក្នុងការលើកកម្ពស់កម្រិតជីវភាពនៃប្រជាពលរដ្ឋ និងការធ្វើរាចរណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ ហើយបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ”។
លោកឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម២ខ្សែជាង៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ទៅស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកឈួរ ច័ន្ទឌឿន បានថ្លែងថា៖កំណាត់ផ្លូវ ដែលបានបើកការដ្ឋានសាងសង់នាពេលនេះ មាន២ខ្សែប្រវែង៥.២៣១ម៉ែត្រចេញពីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅកាន់ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលផ្លូវមួយខ្សែអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និង មួយខ្សែទៀតគាំទ្រថវិការាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំ ។
អភិបាលខេត្តបានបន្តថា៖ “ផ្លូវគឺជាចរន្តមួយ ក្នុងការលើកកម្ពស់កម្រិតជីវភាពនៃប្រជាពលរដ្ឋ និង ការចរាចរណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ ហើយបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ។អភិបាលខេត្ត បានស្នើឱ្យការសាងសង់ផ្លូវនេះត្រូវធ្វើទៅតាមបច្ចេកទេស និង រឹងមាំ សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋបានប្រើប្រាស់ បានយូរអង្វែង៕