ព័ត៌មានសន្តិសុខសង្គម

ម៉ូតូ៣គ្រឿងបុកគ្នាជាបន្តបន្ទាប់បណ្ដាលឱ្យសិស្សម្នាក់ស្លាប់និងរងរបួស៥នាក់

តាកែវ៖ម៉ូតូចំនួន៣គ្រឿងបានបើកបុកគ្នាជាបន្តបន្ទាប់គ្នាបណ្តាលឱ្យសិស្សម្នាក់ស្លាប់និងរបួស៥នាក់ស្ថិតក្នុងភូមិតាស៊ូឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវកាលពីរសៀលថ្ងៃទី៤ខែកុម្ភ: ឆ្នាំ២០២១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖សិស្សសាលាដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះសន វិច្ឆិកា អាយុ ១៦ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។មន្ត្រីដដែលបានបន្តថា៖អ្នករងរបួសឈ្មោះ រ៉ូនសម្បត្តិ ភេទប្រុស អាយុ ១៣ឆ្នាំ,ឈ្មោះ ញឿនសីហា ភេទប្រុស អាយុ ១៦ឆ្នាំ,ឈ្មោះ សាក់ ពិសិដ្ឋ អាយុ ១៧ឆ្នាំ,ឈ្មោះ អំ យ៉ានភេទប្រុសអាយុ៤១ឆ្នាំកសិករ,ឈ្មោះយ៉ុង អាយុ៨៨ឆ្នាំកសិករ។
ប្រភពបានបន្តថា៖អ្នកស្លាប់ និងអ្នករងរបួសខាងលើនេះ រស់នៅស្រុកបាទី ខេត្តតាកែវ។ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនអ្នករងរបួស ទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *