ព័ត៌មានសន្តិសុខសង្គម

ចាប់ជនម្នាក់ស្រវឹងស្រាយកអាវុធកែច្នៃបាញ់លើកគូទំនាស់

 

ពោធិសាត់៖សមត្ថកិច្ចបានចាប់ជនម្នាក់ដែលស្រវឹងស្រាហើយទំនាស់ពាក្យសម្តីក៏ឈានទៅប្រើអំពើហឹង្សាដោយយកអាវុធកែច្នៃបាញ់ទៅភាគីទំនាស់បណ្តាលឱ្យរងរបួស។ករណីនេះបានកើតឡើងនៅភូមិបឹងឈូក.ឃុំកណ្តៀងស្រុកកណ្តៀងខេត្តពោធិ៍សាត់កាលពីរសៀលទីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១ ។

លោកឧត្តមសេនីយ៍ត្រីម៉ូលីដាស្នងការងនគបាលខេត្តពោធិសាត់បានឱ្យដឹងនៅថ្ងៃទី៥កុម្ភៈនេះថាជនដៃដល់ឈ្មោះអងកំសត់ភេទប្រុសអាយុ២៤ឆ្នាំទីលំនៅភូមិឃុំស្រុកកើតហេតុ។សមត្ថកិច្ចបានឃាត់ខ្លួនដោយជននេះបានធ្វើសកម្មភាពយកកាំភ្លើងកែច្នៃបាញ់(បាញ់គ្រាប់លីបកង់)ទៅលើជនរងគ្រោះឈ្មោះស្រីចំរើនភេទប្រុសអាយុ៤០ឆ្នាំនៅភូមិ.ឃុំ.ស្រុកកើតហេតុចំនួន៣គ្រាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *