ព័ត៌មានសន្តិសុខសង្គម

ចាប់ជនម្នាក់ករណីទាញកាំបិតកម្លាឪពុក ក៏ជ្រុលដៃបណ្ដាលឲ្យឪពុករងរបួស

ក្រចេះ៖កម្លាំងនគរបាលស្រុកព្រែកប្រសព្វបានចាប់ជនម្នាក់ដែលបានទាញកាំបិតផ្គាក់ដើម្បីកម្លាឪពុករបស់ខ្លួនដែលស្រវឹងស្រាកុំឱ្យរករឿងប្រពន្ធកូនក្នុងផ្ទះ ក៏ជ្រុលដៃបណ្ដាលឱ្យឪពុករងរបួសត្រូវចំស្មា។ករណីនេះកើតឡើងនៅភូមិព្រែកប្រសព្វក្រោមឃុំ/ស្រុកព្រែកប្រសព្វខេត្តក្រចេះកាលយប់ថ្ងៃ១៤ខែមីនា ឆ្នាំ២០២១។
មន្រ្តីនគរបាលបានឱ្យដឹងថា៖អំពើហឹង្សាក្នុងគ្រួសាររវាងឪពុកនិងកូន ខណៈឪពុកឈ្មោះ ហូរ ម៉ាប់ អាយុ ៥៤ ឆ្នាំ បានផឹកស្រាស្រវឹង ក៏ឈ្លោះប្រកែកជាមួយកូនបង្កើតឈ្មោះ ហូរ សេងហុង ភេទប្រុស អាយុ២២ឆ្នាំនៅភូមិ ឃុំកើតហេតុ ។ពេលនោះកូនបានទាញកាំបិតផ្គាក់កម្លាកាប់ឪពុកតែបានជ្រុលដៃបណ្តាលឱ្យឪពុករងរបួសត្រូវចំស្មាខាងឆ្វេង រួចហើយរូបគេក៏កាន់កាំបិតផ្គាក់ដើរពីផ្ទះមកកន្លែងអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វដោយខ្លួនឯង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកព្រែកប្រសព្វ បន្ទាប់ពីរូបគេបានមកប្រគល់ខ្លួនជូនសមត្ថកិច្ចក្រោយពីបង្កហេតុរួច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *