ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឲ្យដួលបោកក្បាលស្លាប់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមឯរថយន្តបើកបន្តទៅមុខគេចខ្លួនបាត់។ហេតុការណ៍ នេះបានកើតឡើងនៅលើស្ពានជ្រោយចង្វាសង្កាត់ស្រះចកខណ្ឌដូនពេញកាលពី វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៤ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖សពជនរងគ្រោះ ឈ្មោះ ហៀក រីពីគីនភេទប្រុសអាយុ២០ឆ្នាំមានស្រុកំណើតនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។រថយន្តបង្កមិនចាំផ្លាកលេខ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ធំ1H 7362 ជិះដោយបុរសម្នាក់ ក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្តាលឱ្យដួលម៉ូតូបោកក្បាលស្លាប់ភ្លាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *