ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បានជនដៃដល់ដែលប្រើអំពើហិង្សាដោយចេតនាលើអនិតិជន

ឧត្តរមានជ័យ៖កម្លាំងនគរបាលខេត្តឧត្តរមានជ័យមកដល់ពេលនេះនៅមិនទាន់ចាប់បានជនសង្ស័យម្នាក់ដែលប្រើអំពើហិង្សាដោយចេតនាលើក្មេងស្រីចំនួន២នាក់ប្រព្រឺត្តនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យកាលពីព្រលប់ថ្ងៃទី១១ខែកុម្ភ: ឆ្នាំ២០២០កន្លងទៅ ។


លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១បានឱ្យដឹងថា៖លោកបានបញ្ជាកម្លាំង នគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ត្រូវស្រាវជ្រាវ ករណីហិង្សាដោយចេតនាលើអនិតិជននេះឱ្យបានឆាប់។
លោកស្នងការបានបន្តថា៖ជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ។ជនសង្ស័យបាន យករំពាត់មែកឈើ វាយទៅលើជនរងគ្រោះឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ១២ឆ្នាំនិងឈ្មោះ ផាត ស្រីង៉ិក ភេទស្រី អាយុ១០ឆ្នាំមានទីលំនៅភូមិកើតហេតុ ទាំង២នាក់ជាក្មេងបណ្ដាលឱ្យមានស្នាមរបួសនៅលើខ្នងជាច្រើនកន្លែង។
លោក ស្នងការ បានបញ្ជាក់ថា៖ មូលហេតុជនសង្ស័យ ខឹងក្មេងស្រីទាំង២នាក់ធ្វើឱ្យសត្វសារិកាកែវងាប់ ចំនួន២ក្បាល ព្រោះក្មេងស្រីទាំង ២នាក់អត់ដាក់ទឹកនិងចំណីឱ្យសត្វសារិកាកែវផឹកស៊ី៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *