សៀមរាប៖បុរសម្នាក់ដែលបាញ់នារីក្នុងរថយន្តចំដើមទ្រូងតែមិនស្លាប់កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០២០កន្លងទៅ នៅភូមិគោកចាស់ ឃុំស្រណាលស្រុកក្រឡាញ់ខេត្តសៀមរាប ត្រូវតុលាការខេត្តសៀមរាបកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១បានបើកសវនាការជំនុំជម្រះសំណុំរឿងប៉ុនប៉ងឃាតកម្មគិតទុកជាមុន តាមមាត្រា២៧ និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តដោយជនជាប់ចោទឈ្មោះ ចាន់ ពៅហៅ ផលនិងមានជនរងគ្រោះឈ្មោះ សំអុលសុខដានី ។
ក្រោយបញ្ចប់ការសួរដេញដោល លោកមុយ សុភ័ក្ត្រប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលក្រម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
ដើមហេតុនៃសំណុំរឿងនេះ ត្រូវមន្ត្រីបានឱ្យដឹងថា៖ជនជាប់ចោទឈ្មោះ ចាន់ ពៅ ហៅ ផល និង ឈ្មោះ សំអុល សុខដានី មានទំនាក់ទំនងស្នេហានឹងគ្នារហូតមានកូនស្រីម្នាក់ ជាចំណងដៃ ។ ក្រោយមក នៅថ្ងៃកើតហេតុ ស្រាប់តែឈ្មោះ ចាន់ ពៅ ហៅផល បានបាញ់ជនរងគ្រោះចំដើមទ្រូងខាងស្តាំ ខណៈជនរងគ្រោះកំពុងដេកលង់លក់ក្នុងរថយន្ត។ ប៉ុន្តែជនរងគ្រោះមិនទាន់ ស្លាប់ ក៏បានប្រតាយប្រតប់គ្នាជាមួយឈ្មោះ ចាន់ ពៅ និង រត់ឱ្យគេជួយ រួចផុតពីការស្លាប់៕