ព័ត៌មានសន្តិសុខសង្គម

ស្ត្រីសង្ស័យលួចម៉ូតូនិងទូរសព្ទ ឯខេត្តកំពតមកជាប់ខ្នោះនៅភ្នំពេញ!

ភ្នំពេញ៖ស្ត្រីសង្ស័យលួចម៉ូតូនិងទូរសព្ទឯខេត្តកំពតត្រូវសមត្ថកិច្ចភ្នំពេញចាប់បានម្តុំមុខរោងកុនចេនឡាផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ។
កម្លាំងជំនាញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា ជនសង្ស័យឈ្មោះ សូ ស្រីនិច អាយុ ២២ឆ្នាំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ខេត្តបាត់ដំបង។ស្នាក់នៅបណ្តោះអាសន្នភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ខេត្តកំពត។រីឯស្ត្រីម្ចាស់ម៉ូតូឈ្មោះ ស៊ុត សាវរី ស្នាក់នៅកន្លែងជិតស្ត្រីសង្ស័យ។សម្ភារដែលគេលួចម៉ូតូម៉ាកហុងដា zoomer x ផ្លាកលេខកំពត 1N-8881-ទូរសព្ទដៃ ម៉ាកអាយហ្វូន១២ pro max ។
ជនសង្ស័យបានប្រព្រឹត្តនៅត្រង់ខាងកើតផ្សាររាត្រីរង្វង់មូលធូរេន ស្ថិតក្នុងភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ក្រោយកើតហេតុកម្លាំងនគរបាលខេត្តកំពតបានសហការ និងផ្តល់ព័ត៌មានដើម្បីត្រួតពិនិត្យនិងប្រដេញតាមប្រព័ន្ធ iCloud ទូរសព្ទរបស់ជនរងគ្រោះរហូតចាប់ជនសង្ស័យនៅភ្នំពេញតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *