ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូឌុបគ្នា៣នាក់មិនឈប់ភ្លើងស្តុបទៅបុករថយន្ដដួលបាក់ជើង២នាក់

កណ្តាល៖យុវវ័យជិះម៉ូតូឌុបគ្នា៣នាក់មិនឈប់ស្តុបដែលចេញសញ្ញាភ្លើងក្រហមជ្រុលទៅបុករថយន្តក៏ដួលបណ្តាលឱ្យបាក់ជើង២នាក់នៅត្រង់ភ្លើងស្តុបផ្លូវ១១០ កែងផ្លូវជាតិលេខ២១ នៅភូមិថ្មី ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនរងគ្រោះ៣នាក់ជិះមូតូ១គ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-1598 អ្នកបើកម៉ូតូឈ្មោះ ចេង រតនា ភេទប្រុស អាយុ១៨ឆ្នាំ រងរបួស ។អ្នករួមដំណើរឈ្មោះ មិញ ស្រីសៀន ភេទស្រី អាយុ១៣ រងរបួសបាក់ភ្លៅខាងស្ដាំនិងឈ្មោះ ឡាយ ប៉ី ភេទស្រី អាយុ១៤ រងរបួសបាក់ភ្លៅខាងស្ដាំ។
មន្ត្រីដដែលបានបន្តថា៖ចំណែករថយន្តម៉ាក JEEP ROBICION ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1313 អ្នកបើករថយន្តឈ្មោះ មាស ពួយហ្គិច ភេទស្រី អាយុ២០ឆ្នាំស្នាក់នៅភូមិលេខ២ សង្កាត់បឹងកេងទី៣ ខណ្ឌចម្ការមន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *