ព័ត៌មានជាតិ

ករណីឆេះឃ្លាំងនៅខណ្ឌច្បាអំពៅរបួស០២នាក់និងខូចខាតទ្រព្យសម្បត្តិជាច្រើន

 

ភ្នំពេញ៖ករណីអគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែងស្ថិតនៅផ្លូវលំភូមិស្វាយតាអ៊ុកសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២១នោះមានអ្នករងរបួស២នាក់ខូចខាតទ្រព្យសម្បត្តិជាច្រើន។
សមត្ថកិច្ចបានឱ្យដឹងថា៖ម្ចាស់ទីតាំងឈ្មោះជាចន្ទណារិទ្ធិភេទប្រុសអាយុ៤០ឆ្នាំ។ករណីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបានឆេះឃ្លាំងជាប្រភេទសំណង់ថ្មបេតុងប្រក់សង្ក័សីទំហំ៥ម៉ែត្រគុណ៣០ម៉ែត្រ។ការខូចខាតសម្ភារម៉ាស៊ីនបាញ់ថ្នាំចំនួន២គ្រឿង,ម៉ាស៊ីនត្រជាក់ចំនួន២គ្រឿង,សម្ភារនៅក្នុងឃ្លាំង១ចំនួនធំទៀត។អគ្គិភ័យនេះមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

សមត្ថកិច្ចបានបន្តថា៖ហេតុការណ៍នេះបណ្តាលឱ្យរបួស២នាក់ឈ្មោះផាត់ភារៈភេទប្រុសអាយុ៣៥ឆ្នាំជាមេការ។ឈ្មោះជាសុខខួចភេទប្រុសអាយុ៣៥ឆ្នាំជាងតំឡើងទ្វារ។ក្នុងនោះមានការជួយអន្តរាគមន៍រថយន្តពន្លតអគ្គិភ័យរាជធានីភ្នំពេញ១២គ្រឿង។ក្នុងនោះរមាន៖រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន៥គ្រឿង,រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រ៤គ្រឿង,រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វា៦គ្រឿង,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿង,រថយន្តខេត្តកណ្តាល២គ្រឿង។រថយន្តខេត្តកៀនស្វាយ១គ្រឿង,រថយន្តផ្សារអូរឡាំព្យា២គ្រឿង,រថយន្តបុរីប៉េងហួត១គ្រឿង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *