Uncategorized

អាធំបុកអាតូចពីក្រោយមិនឈប់ដោះស្រាយបើករត់ក៏ក្រឡាប់ តែកុងបាក់ជើងម្ខាង

 

ភ្នំពេញ៖រថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកលឿនទៅបុករថយន្តតូយ៉ូតាព្រូសពីក្រោយពេញទំហឹងរងការខូចខាតយ៉ាងដំណំហើយមិនព្រមឈប់ដោះស្រាយបែរជាបើករត់គេចទៅបុកបង្គោលភ្លើងបណ្តាលឱ្យបាក់អស់មួយដើមឯរថយន្តបង្កនេះបានក្រឡាប់អ្នកបើកបរបាក់ជើងម្ខាង។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥មុខខ្លោងទ្វារសាលាសង្កាត់ព្រែកព្នៅភូមិពោធិ៍មង្គលខណ្ឌព្រែកព្នៅកាលពីរំលងអធ្រាត្រចូលថ្ងៃទី២១ខែមករាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្ដបង្កម៉ាកហីយ៉ានដាយជាប្រភេទរថយន្ដដឹកទំនិញធុនធំពណ៌សពាក់ផ្លាកលេខភ្នំពេញ3A1225រងការខូចខាតមួយកំណាត់មុខទាំងស្រុង។រថយន្តរងគ្រោះម៉ាកតូយ៉ូតាព្រូសពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ2AS9229រងការខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចចុះយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោកនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយបន្តនៅពេលក្រោយព្រោះពាក់ព័ន្ធនិងការខូចខាតបង្គោលភ្លើងដែលជាទ្រព្យសម្បត្តិរដ្ឋ៕សហការី

 

 

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *