បាត់ដំបង៖នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តកាលពីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទប្រទូស្តកេរ្តិ៍ខ្មាស់។ជនសង្ស័យឃាត់ខ្លួននៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០តាមពាក្យបណ្តឹងរបស់ម្តាយនិងនារីជនរងគ្រោះ។ប្តឹងចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ខ្មាស់នៅចំណុចអាហារដ្ឋានយីហោHappy៨៨ស្ថិតក្នុងក្រុមទី១ភូមិរ៉ាឃុំមោងស្រុកមោងឬស្សីខេត្តបាត់ដំបង ។
លោកស គឹមឡុងអធិការនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុង ប៊ុ ន លឿនហៅចិនភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិដុបក្រសាំងឃុំព្រៃតូចស្រុកមោងឬស្សីខេត្តបាត់ដំបង។ចំណែកជនរងគ្រោះឈ្មោះឌ.ណ.ល.ហអាយុ១៥ឆ្នាំជាកូនបង្កើតរបស់ម្ចាស់ហាង។កុមារីរងគ្រោះបាន ប្រាប់សមត្ថកិច្ចថា មុន ពេល កើតហេតុ ជនសង្ស័យ បានមកផឹកស៊ីនៅហាង( ហេ ប ភី ៨៨)។
លុះផឹកស្រវឹងពេលឃើញនាងដើរកាត់តុផឹកស៊ីនោះជនសង្ស័យបានស្ទុះទៅអូសដៃនាងចូលក្នុងបន្ទប់ទឹករួចធ្វើសកម្មភាពចាប់ឱបថើបតែម្ដង។នាងក៏ស្រែកឆោឡោឱ្យគេជួយទើបជនសង្ស័យលែងដៃពីនាងវិញ។បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី៕