Uncategorized

បើកវគ្គរំលឹកឡើងវិញពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន

 

​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​២៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​បើក​វគ្គ​បណ្តុះបណ្តាល​រំលឹក​ឡើងវិញ​ស្តីពី​របៀប​កត់ត្រា​កា​ងារ​អត្រានុកូលដ្ឋាន​។​វគ្គ​បណ្តុះបណ្តាល​ក្រោម​វត្តមាន​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។​

​លោក​យឹម​សំអុល​អនុប្រធាននាយកដ្ឋាន​អត្រានុកូលដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អត្ត​ស​ញ្ញណ​កម្ម​ក្រសួងមហាផ្ទៃ​ដោយមាន​ការចូលរួម​ពី​លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត​ក្រុមការងារ​ក្រសួងមហាផ្ទៃ​អភិបាលក្រុង​ស្រុក​មេឃុំ​ចៅសង្កាត់​ស្មៀនឃុំ​សង្កាត់​ទាំងអស់​ក្នុង​ខេត្ត​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​។​
​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​សំដែង​អំណ​គុណ​ដល់​អគ្គនាយក​ដ្ឋា​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ​ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ចុះមក​បណ្តុះបណ្តាល​សមត្ថ​ភាព​ដល់​មន្ត្រី​អត្រានុកូលដ្ឋាន ។​ជាពិសេស​មេឃុំ​ស្មៀនឃុំ​សង្កាត់​ដែលជា​អ្នកអនុវត្ត​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​សំដៅ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​អភិបាលរង​បានលើកឡើង​ពី​គោលនយោបាយ​កំណែទម្រង់​វិ​ជ្ឍ​កា​រវិ​សហ​ម​ជ្ឍ​ការដែល​បាន​ផ្ទេរ​មុខងារ​ធនធាន​ឱ្យ​ថ្នាក់ក្រោម​ជាតិ​ជា​បន្តបន្ទាប់ តាមរយះ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តាម​ថ្នាក់ក្រោម​ជាតិ ការរៀបចំ​វេទិការ​សាធារណៈ​ដើម្បី​ស្វែងរក​នូវ​តម្រូវការ​និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ការបង្កើតឱ្យមាន​អង្គភាព ការិយាល័យ​ច្រកចេញចូល​តែមួយ ជាដើម​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​រំលឹក​ឡើងវិញ​ស្តីពី​របៀប​កត់ត្រា​កា​ងារ​អត្រានុកូលដ្ឋាន ផ្តោតលើ ច្បាប់​និតិ​វិធី​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​ចេញ​សំបុត្រ​អត្រានុកូលដ្ឋាន​និង​សេចក្តី​ចម្លងសំបុត្រ​អត្រា​នុ​កូ​ល​ដា្ឋ​ន​រួមមាន បញ្ជាក់​កំណើត អាពាហ៍ពិពាហ៍​និង​មរណ ដែលមាន​រយះពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៣-២៤​ខែកក្កដា ឆ្នាំ​២០២០៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *