ភ្នំពេញ៖ឪពុកកូន២នាក់បានប្រឌិតរឿងថាចោរប្លន់ម៉ូតូ ពេលនេះមកសុំទោសវិញព្រោះតែខឹងប្អូនខ្ចីម៉ូតូទៅយូរពេកក៏ប្រឌិតរឿងថាមានចោរយកកាំបិតមកភ្ជង់ប្លន់យកម៉ូតូទៅបាត់ បង្កការភ្ញាក់ផ្អេីលកាលពីម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅលេីកំណាត់ផ្លូវលំភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។តែពេលនេះឪពុកកូនជាម្ចាស់ម៉ូតូបានមកសុំទោសជាសាធារណៈនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមូលហេតុដោយសារខឹងប្អូនខ្ចីម៉ូតូទៅយូរពេកទើបប្រឌិតរឿងឱ្យយល់ច្រឡំ។
ក្មេងប្រុសជាម្ចាស់ម៉ូតូដែលប្រឌិតរឿងឱ្យយល់ច្រឡំនោះឈ្មោះរស់ រាត្រីអាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ចំណែកបុរសដែលខ្ចីម៉ូតូទៅនោះឈ្មោះធឿន ត្រូវជាប្អូនរបស់បុរសជាឪពុកក្មេង។
តាមចម្លេីយសារភាពរបស់ឪពុកក្មេងឈ្មោះរស់ រាត្រី បានឪ្យដឹងថា មុនកើតហេតុប្អូនប្រុសគាត់បានខ្ចីម៉ូតូរបស់ជិះ។ពេលនោះគាត់ក៏យល់ព្រមឱ្យខ្ចីតាំងព្រឹករហូតមកដល់ថ្ងៃត្រង់មិនឃេីញមកវិញ ក៏នាំឱ្យកូនប្រឌិតរឿងថាមានជនសង្ស័យយកកាំបិតមកភ្ជង់ប្លន់យកម៉ូតូហើយគេចខ្លួនបាត់។
រហូតមកដល់វេលាម៉ោង៧យប់ថ្ងៃដដែលប្អនប្រុសរបស់គាត់ឈ្មោះធឿនក៏យកម៉ូតូមកឱ្យវិញ ទេីបគាត់ធ្វេីដំណេីរទៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងដើម្បីសុំទោសកម្លាំងសមត្ថកិច្ចជាសាធារណៈនិងដកពាក្យបណ្តឹងពីប្អូនប្រុសគាត់៕