ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយរថយន្តត្រង់ផ្លូវបំបែក បណ្ដាលឲ្យរងរបួសធ្ងន់០៣នាក់

ភ្នំពេញ៖ បុរស៣នាក់ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿងឌុបគ្នាបើកក្នុងល្បឿនលឿនមិនប្រុសប្រយ័ត្នក៏ជ្រុលទៅបុុកជាមួយរថយន្តម៉ាក កូរ៉ូឡាដែលបើកបរដោយជនជាតិបរទេសម្នាក់នៅត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់៣នាក់។ហេតុការណ៍នេះបានកេីតឡើងនៅចំណុចផ្លូវ១០៥កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ដំមបូង គេបានឃើញបុរសជនជាតិ ហ្វីលីពីន២នាក់ រួមទាំងអ្នកបេីកបរ បានបេីករថយន្តម៉ាក កូរ៉ូឡាស៊េរីចាស់ ពណ៌ប្រផេះផ្ាកលេខ ឃ0319ភព2 បើតាមបផ្លូវ៤៣២ទិសដៅពីកេីតទៅលិច។លុះមកដល់ចំណុចកេីតហេតុជាផ្លូវបំបែកជាបួនស្រាប់តែបុរសជនជាតិខ្មែរ៣នាក់បានជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ក្រហមលាយសផ្លាកលេខ ភ្នំពេញ1JI 2291បោះពួយតាមបណ្ដោយផ្លូវលូ១០៥ទិសដៅពី ជេីងទៅត្បូងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុុកជាមួយងរថយន្តពេញទំហឹង បណ្តាលឲ្យម៉ូតូខូចខាតយោ៉ាងដមណំនិងធ្វើឲ្យបុរសជាអ្នកបេីកម៉ូតូ របួសបាក់ភ្លៅខាងឆ្វេង ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត។
ដោយឡែកខាងរថយន្តរងការខូចខាតកំពិតថ្ពាល់មុខចំហៀងខាងឆ្វេងបែកកញ្ចក់មុខ និងកំពិតទ្វារក្រោយចំហៀងខាងស្តាំ។ តែមិនរងរបួសដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ តែអ្នកបេីកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរទុកប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍បន្តនីតិវិធី។
ក្រោយពេលកេីតហេតុ មធ្យោបាយរួមទាំងអ្នកបេីកបរត្រូវបានសមត្ថកិច្ចប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំការដំណោះស្រាយពេលក្រោយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *