ខេត្តកំពង់ឆ្នាំង៖កម្លាំងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនចាងហ្វាងគេហទំព័រមួយឈ្មោះអឹមអេសអឹម(MSM)ដែលជាប់ចោទថាបានកែនប្រជាពលរដ្ឋឱ្យចូលទៅចាប់យកដីដែលគេមានប្លង់កម្មសិទ្ធិស្របច្បាប់។ការឃាត់ខ្លួនចាងហ្វាងគេហទំព័រមួយនេះបានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ខាងមុខផ្សារទួលក្រឡាញ់ដែលស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកកវរសេនីយ៍ទោហង្សសុជាតិបានឱ្យដឹងថា៖ជនសង្ស័យដែលសមត្ថឃាត់ខ្លួននេះឈ្មោះអេងណារ៉ុងភេទប្រុសអាយុ៤៣ឆ្នាំជាចាងហ្វាងសារព័ត៌មានគេហទំព័រអឹមអ័សអឹម(MSM)នៅក្នុងភូមិអូរសណ្តាន់ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មេបញ្ជាការងបានបន្តថា៖ករណីឃាត់ខ្លួនជនសង្ស័យនេះពីបទញុះញង់ឱ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍,កំហែងយកនិងគំរាមថានឹងសម្លាប់កាលពីថ្ងៃទី១៩ធ្នូ២០២០កន្លងទៅនៅក្នុងភូមិក្រាំងស្គារឃុំក្រាំស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។លោកបានបន្តថាៈសមត្ថកិច្ចដកហូតរថយន្តម៉ាកlexusRX៣០០១គ្រឿងផ្លាកលេខព្រះសីហនុ2A6300។ទូរស័ព្ទដៃ២គ្រឿងម៉ាកOPPO។កាតសម្គាល់ខ្លួនអ្នកសារព័ត៌មានមួយសន្លឹក។
លោកអ៊ិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ធ្នូ២០២០នេះថាៈការឃាត់ខ្លួនចាងហ្វាងសារព័ត៌មាននេះគឺពាក់ពន្ធការញុះញុងពលរដ្ឋឱ្យចូលកាន់កាប់ដីគេដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ,ជំរិតទារប្រាក់ពីប្រជាពលរដ្ឋនិងមិនមានចុះបញ្ជីការនៅមន្ទីរព័ត៌មានខេត្តឡើយ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយលោកបានបញ្ជូនទៅចៅក្រមស៊ើបសួបន្តនៅថ្ងៃនេះ(ទី២៤ធ្នូ)៕សហការី