ភ្នំពេញ៖លោកឃឹមស៊ុនសូដាអភិបាលខណ្ឌកំបូលកាលពីព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២០នេះបានចុះពិនិត្យពន្លឿនការងារស្ថាបនាសួនច្បារដាំដើមឈើដែលនឹងបំពាក់ឧបករណ៍ហាត់ប្រាណនាពេលខាងមុខ។ការងារស្ថាបនាសួនច្បារតាមបណ្តោយផ្លូវជាតិលេខ៤ពីមុខសាលាបឋមសិក្សាកន្ទោកនិងសាលាសង្កាត់កន្ទោកស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖កាលពីខែមេសាកន្លងទៅនេះលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យរដ្ឋបាលខណ្ឌកំបូលធ្វើការស្ថាបនាសួនច្បារមួយកន្លែងថ្មីក្នុងខណ្ឌកំបូល តាមបណ្តោយផ្លូវជាតិលេខ៤។ពីមុខសាលាបឋមសិក្សាកន្ទោកនិងសាលាសង្កាត់កន្ទោកស្ថិតនៅភូមិព្រៃបឹងសង្កាត់កន្ទោកខណ្ឌកំបូល។
សួនច្បារថ្មីនេះមានដាំដើមឈើដែលនឹងបំពាក់ឧបករណ៍ហាត់ប្រាណដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបំភ្លឺនៅពេលយប់បង្កលក្ខណៈងាយស្រួលដល់បបងប្អូនប្រជាពលរដ្ឋលេងកម្សាន្តនិងហាត់ប្រាណដើម្បីសុខភាព។ក្នុងឱកាសចុះពិនិត្យមើលការងារស្ថាបនាសួនច្បារនេះលោកឃឹមស៊ុនសូដាអភិបាលខណ្ឌកំបូលបានបញ្ជាក់ថា៖សមិទ្ធិផលទាំងនេះគឺជាអំណោយរបស់លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ។ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ,កម្មករកម្មការិនីក្នុងកិច្ចគាំទ្រលើកទឹកចិត្តចូលរួមសកម្មភាពធ្វើលំហាត់ប្រាណ ដើម្បីសុខភាពមាំមួន ។
មន្ត្រីជំនាញបានឱ្យដឹងដែរថា៖ក្នុងឆ្នាំ២០២០នេះលោកឃួងស្រេងបានបង្កើតសួនច្បារចំនួន២កន្លែងទីមួយនៅខណ្ឌសែនសុខទី២នៅខណ្ឌកំបូលដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានសម្រស់ស្រស់បំព្រងមួយកម្រិតថែមទៀតនិងដើម្បីឱ្យប្រជាពលរដ្ឋបានដើរលំហែលកាយហាត់ប្រាណផងនោះ។
នៅខណ្ឌសែនសុខរដ្ឋបាលរាជធានីភ្នំពេញស្ថាបនាសួនច្បារថ្មីមួយកន្លែងដែលមានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េនៅតាមបណ្តោយមហាវិថីភ្នំពេញ-ហាណូយខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ ក្នុងខណ្ឌសែន សុខ ៕