Uncategorized

ផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់ប្រើប្រាស់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវទ្យុសកម្ម

 

​ខេត្តព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទឹម​សារ៉េត​នាយករង​នាយកដ្ឋាន​ហ្វឹកហ្វឺន​និង​បណ្តុះបណ្តាល​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ក្រសួងការពារជាតិ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការហាមឃាត់​ប្រើប្រាស់​អាវុធ​គីមី​អាវុធ​នុយក្លេអ៊ែរ​អាវុធ​ជីវសាស្ត្រ​និង​អាវុធ​វិទ្យុសកម្ម​នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទឹម​សារ៉េត​មានប្រសាសន៍ថាៈ​ឯកសារ​ច្បាប់​និង​បទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​អាជ្ញាធរ​ជាតិ ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម គឺ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ ។​មន្ត្រីរាជការ​ស៊ីវិល​អ្នកឯកទេស​ជំនាញ​ប្រើប្រាស់​ស្វែងយល់​ពី​ច្បាប់​ស្តីពី​ការហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុសកម្ម និង បទ​ប្បញ្ញត្តិ​គតិយុត្តិ​នានា ពាក់ព័ន្ធ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទឹម សារ៉េត បញ្ជាក់ថា​ឆ្លើយតប ទៅនឹង​ចំណាប់អារម្មណ៍​ដ៏​ខ្ពង់ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទើប​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង​វិទ្យុសកម្ម ចងក្រង​កម្រង​ឯកសារ​ច្បាប់​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ទៅកាន់​គ្រប់​មជ្ឈដ្ឋាន​ជាតិ សម្រាប់​សិក្សា​ស្វែងយល់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *