Uncategorized

ពលរដ្ឋខ្មែរម្នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ

 

ឧ​ត្ត​រ​មាន​ជ័​យៈ​អាជ្ញាធរ​ថៃបាន​បញ្ជូនពលរដ្ឋ​ខ្មែរ​ម្នាក់​មក​កម្ពុជាវិញ បន្ទាប់​ដោះលែង​ពី​ពន្ធនាគារ ពីបទ​ឆ្លងដែន​ខុសច្បាប់។ការប្រគល់ និង​ទទួល​ពលរដ្ឋ​ខ្មែរ​ម្នាក់​នោះបាន​ធ្វើឡើង​នៅ​ច្រកព្រំដែន​អន្តរជាតិ ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​រសៀល ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២០​។

​មន្ត្រី​នគរបាលបាន​ឱ្យដឹងថាៈពលរដ្ឋ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ បញ្ជូនមកវិញ​នោះឈ្មោះ អ៊ឹ​ន វណ្ណៈ អាយុ ៤២​ឆ្នាំ​រស់នៅ​ភូមិប​ប្រាំង​សំរោង ឃុំ​ជ្រនាង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​បុរស​ម្នាក់នេះ ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ខ្លួន នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ។ ដោយ​ចូល​តាម​ច្រក​ចាក់ច្រែង​ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ រហូតដល់​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០២០​នេះ ទើប​ដោះលែង​​មក​វិញ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *