Uncategorized

រដ្ឋបាលខេត្តកំពង់ចាម បានសម្រាចចេញលិខិតបិទបន្ទប់ពីព្រោះនិងព្យាបាលជំងឺ”សុក្រឹតវិនិច្ឆ័យ||”

 

ខេត្តកំពង់ចាម៖ មន្ត្រីក្រសួងសុខាភិបាលកម្ពុជាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលក្រុងកំពង់ចាម បានសម្រេចចេញលិខិតបិទបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ“សុក្រិតវិនិច្ឆ័យII”។
ក្នុងអត្ថន័ួរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមការងារការិយាល័យនិយ័តកម្មនៃមន្ទីសុខាភិបាលខេត្ត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ បានចុះពិនិត្យបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ “សុក្រិតវិនិច្ឆ័យ II” ដែលមានទីតាំងនៅផ្ទះលេខ២៦ ផ្លូវសុរិយាវរ្ម័នទី២ ភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការនោះ គោលបំណងនៃការចុះគឺពិនិត្យដើម្បី៖– ពិនិត្យលើសុពលភាពនៃលិខិតអនុញ្ញាតដែលចេញដោយ ច្រកចេញចូលតែមួយរបស់សាលាក្រុងកំពង់ចាម
– ពិនិត្យលើវិសាលភាពនៃការប្រកបវិជ្ជាជីវៈ ស្របទៅតាមលិខិតអនុញ្ញាត– ពិនិត្យលើវត្តមានអ្នកទទួលខុសត្រូវបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ– ពិនិត្យលើអាជ្ញាបណ្ណគណៈវិជ្ជាជីវៈ អ្នកទទួលខុសត្រូវ និងបុគ្គលិកបម្រើការ ។
គួរបញ្ជាក់ថា ជាលទ្ធផលនៃការចុះពិនិត្យនេះមានការសហការជាមួយនឹងរដ្ឋបាលសាលាក្រុងកំពង់ចាម បានសម្រេចចេញលិខិតបិទបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ “សុក្រិតវិនិច្ឆ័យII” និងនិរាករណ៍លិខិតអនុញ្ញាតលេខ ០៦ ៣/ ២៤ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ចេញ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *