ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនជាតិវៀតណាម៧នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្រុងបាវិត

 

ខេត្តស្វាយរៀង៖ សមត្ថកិច្ច កាលពីថ្ងៃទី១ ខែមិថុឆ្នាំ២០២៤បានបញ្ជូនជនជាតិវៀតណាម៧នាក់ទៅតុលាការខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចបានចាប់ជនសង្ស័យចំនួន៧នាក់ពួកគេមានអាយុពី១៩ដល់៤១ឆ្នាំរស់នៅក្នុងខេត្តស្វាយរៀង៖
មន្ត្រីដដែលបានបន្តថាបន្តថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីរូបលោក ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង បង្ក្រាបបានកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៧នាក់និងដកហូតបាន ក្រាមសថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១២កញ្ចប់ (ធំ១កញ្ចប់) ទម្ងន់សរុប១០០៣.១៣ក្រាម (១.៣គីឡូក្រាម), ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន១៩គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទ៩គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ២គ្រឿង, លិខិតឆ្លងដែន៤ក្បាល, ប្រាក់ដុង១,២០០,០០០ដុង, ប្រាក់ដុល្លា២២០ដុល្លារ, ប្រាក់រៀង ១៩០,០០០រៀល,គ្រឿងអលង្ការ ព្រមទាំងឧបករណ៍សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយ។ចំនួនទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *