Uncategorized

សមត្ថកិច្ចចាប់បានជនម្នាក់ក្នុងចំណោមក្រុមកាច់កញ្ចក់រថយន្ដទំនើបៗនៅក្រុងភ្នំពេញ

 

​ភ្នំពេញ​៖​មុខសញ្ញា​លួច​កាច់​កញ្ចក់​រថយន្ត​ទំនើបៗ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន ម្នាក់​នៅ​រសៀល​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​នេះ​។​

កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​បាន​ឃាត់ខ្លួន​មុខសញ្ញា​កាច់​កញ្ចក់​រថយន្ត​សេរី​ទំនើប​នៅក្នុង​រាជធានី​ភ្នំពេញ ។
​មន្ត្រីនគរបាលបានឱ្យដឹងថាៈក្នុងការឃាត់ខ្លួនមុខសញ្ញារូបនេះ​រកឃើញ​កញ្ចក់​រថយន្ត​FordRaptor​ស៊េរី​ឆ្នាំ​២០២១,​ម៉ូតូ​ស៊ី​រូស​មួយគ្រឿង​និង​គ្រឿងញៀន​មួយកញ្ចប់​។​មន្ត្រី​ដដែល​បាន​បន្តថាៈ​មុខសញ្ញា​រូបនេះ​គឺ​ស្ថិតក្នុង​ក្រុម​មាន​បក្ខពួក​ជាច្រើន​នាក់​បានធ្វើ​សកម្មភាព​ជាច្រើនលើក​ច្រើនសា​រ​ទើប​កម្លាំង​ជំនាញ​តាម​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​បាន​ម្នាក់​។សមត្ថកិច្ចសុំមិនទាន់បញ្ជាក់ប្រាប់ឈ្មោះទេ។

​ក្រោយពី​ចាប់បាន​កម្លាំង​នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានប្រគល់​ជននេះ​ឱ្យ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​បឹងកក់​ទី​១​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *