Uncategorized

ស្ត្រីម្នាក់ទើបរៀបការមានជម្លោះជាមួយប្ដីតិចតួច បែរជាប៉ុនប៉ងចងកសម្លាប់ខ្លួន


ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ទើប​រៀបការ​បាន​១៥​ថ្ងៃ​ក្រោយពី​មាន​ជម្លោះ​ប្រកែក​គ្នា​ជាមួយ​ប្តី អាក់អន់ចិត្តតិចតួច​បែ​ជា​ប៉ុនប៉ង​ចងក​សម្លាប់ខ្លួន​។​តែ​ត្រូវ​បងប្អូន​សាច់ញាតិ​នៅក្បែរ​ខាង​ដឹង​ទាន់​នាំគ្នា​ហែក​ទ្វារ​ចូលទៅ​ស្រាយ​ទម្លាក់​ចុះ​ភ្លាមៗ​។​ករណីនេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​បន្ទប់​ជួល​លេខ​B5​ផ្លូវ​បេតុង​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​កំបូល​កាលពី​រសៀល​ថ្ងៃទី​៣​ខែសីហា ឆ្នាំ​២០២០​។​

​ស្ត្រី​នេះ​មានឈ្មោះ​ឈឿន​សុ​ផៃ​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្ម​ការ​នី​រោងចក្រ​មាន​ស្រុកកំណើត ភូមិ​តា​យ៉ា ឃុំ​សង្គ្រាម ស្រុ​ស្ទោង ខេត្តកំពង់ធំ​។​ប្តី​ឈ្មោះ ឆូ​យ​វី​អាយុ​២០​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ កោះ​ក្អែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​ប្តី​ប្រពន្ធ​ខាងលើ ទើប​រៀបការ​បាន​១៥​ថ្ងៃ​និង​ស្នាក់នៅ​ចំណុច​បន្ទប់​ជួល​កើត​នេះ​។​

​ទោះជា​យ៉ាងណាក្តី ស្ត្រី​ក្រោយពី​រួច​ផុតពី​សេចក្តីស្លាប់ សមត្ថកិច្ច អាជ្ញាធរ​ក៏បាន​ចុះទៅពិនិត្យ សាកសួរ​ជាក់ស្តែង ករណី​មួយ​នេះ​សំណាង​ណាស់​ដែលមាន​អ្នកដឹង ជួយ​ទាន់ពេល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *