Uncategorized

មូស្លីមអាមេរិកចូលរួមបរិច្ចាកសាច់គោកូរហ្គានដល់បងប្អូនខ្មែរអ៊ីស្លាមកម្ពុជា

 

​កំពង់ស្ពឺ​៖គោរកូហ្ពាន១១ក្បាលគិតជាទឹកប្រាក់ជាង២៦លានរៀលជាការចូលរួមបរិច្ចាគពីសប្បុរសជនមូស្លីមសហរដ្ឋអាមេរិកតាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(Zakat Foundation ofAmerica)ត្រូវបានសំឡេះនិងចែកជូនបងប្អូនខ្មែរឥស្លាមក្នុងខេត្តកំពង់ស្ពឺ តាកែវ និងភ្នំពេញដើម្បីចូលរួមអបអរសាទរពិធីបបណ្យរ៉យ៉ាហាជ្ជីដែលត្រូវបានប្រារព្ធការពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០ទៅថ្មីៗនេះ។សប្បុរសជនមូស្លីមសហរដ្ឋអាមេរិកបានចូលរួម​បរិច្ចាក​សាច់គោ​កូរ​ហ្ពា​ន​ដល់​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​កម្ពុ​ជានា​ថ្ងៃ​រ៉​យ៉ា​ហា​ជ្ជី​បើទោះជា​ពួកគេ​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​១៩​ក្តី​។​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​គោរ​កូរ​ហ្ពា​ន​ចំនួន​១១​ក្បាល​គិត​ជា​ទឹកប្រាក់​ជាង​២៦​លាន​រៀល​ជាការ​ចូលរួម​បរិច្ចាក​ពី​សប្បុរសជន​មូស្លីម​សហរដ្ឋអាមេរិក​។​តាមរយៈ​អង្គការ​មូលនិធិ​ហ្សា​កាត់​សហរដ្ឋអាមេរិក​(ZakatFoundationofAmerica)​។​គោ​ទាំងនេះ​បាន​សំឡេះ​(កាប់យកសាច់)និង​ចែកជូន​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​ក្នុង​ខេត្តកំពង់ស្ពឺ​,​តាកែវ​និង​ភ្នំពេញ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​រ៉​យ៉ា​ហា​ជ្ជី​ដែល​ត្រូវបាន​ប្រារព្ធ​កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ។​

​ក្រោយពី​តំណាង​អ្នកភូមិ​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​និង​អំណរគុណ​ដល់​ម្ចាស់ជំនួយ លោក​ស្លេះ​ណា​ស៊ី​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ព័​ត៌​មូស្លីម​កម្ពុជា​។​ដែល​មជ្ឈមណ្ឌល​នេះ​បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ហ្សា​កាត់​សហរដ្ឋអាមេរិក​(ZakatFoundationofAmerica)​។​
​លោក​ស្លេះ​ណា​ស៊ី​បាន​មានប្រសាសន៍​ឱ្យដឹង​ក្នុង​ពិធី​ចែក​សាច់គោ​កូរ​បាន​ក្នុងភូមិ​តា​យ៉ូ​វ​ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ថាៈ​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ​ដែល​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​បានទទួល​អនុវត្ត​គម្រោង​ចែក​គោរ​កូរ​ហ្ពា​ន​។​ដែល​ផ្តល់​ថវិកា​ពី​អង្គការ​មូលនិធិ​ហ្សា​កាត់​សហរដ្ឋអាមេរិក​(ZakatFoundationofAmerica)​។​ដោយឡែក​ឆ្នាំ​២០២០​នេះ​ទទួលបាន​ថវិកា​ទិញ​គោ​ចំនួន​១១​ក្បាល​សម្រាប់​សំឡេះ​យក​សាច់​ចែកជូន​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​ជិត​៣០០​គ្រួសារ​មកពីរ​ភូមិ​ផ្សេងៗ​គ្នា​ក្នុង​ខេត្តកំពង់ស្ពឺ​និង​ចែករំលែក​ខ្លះទៅ​ដល់​ខេត្តតាកែវ​និង​ភ្នំពេញ​ទៀត​។​

​លោក​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​បាន​សម្តែង​នូវ​សេចក្តី​អំណរគុណ​ដល់​សប្បុរស​ជន​មូស្លីម​សហរដ្ឋអាមេរិក​ដែល​បាន​ចូលរួម​បរិច្ចាក​ថវិកា​ក្នុង​គម្រោង​នេះ​។​បើទោះជា​ពួកគាត់​នៅ​ឆ្ងាយ​ហើយ​មិនដែល​ស្គាល់គ្នា​ក៏ដោយ​ពិសេស​នៅ​សហរដ្ឋអាមេរិក​កំពុង​ជួប​វិបត្តិ​កូ​វីដ​១៩​។​ក៏ប៉ុន្តែ​នេះ​ដោយសារ​ស្មារតី​សាមគ្គី​និង​ភាពជា​បងប្អូន​រួម​សាសនា​ទើប​ពួកគាត់​បាន​ចំណាយ​ថវិកា​ចូលរួម​ក្នុង​គម្រោង​នេះ​។​

​ជាមួយគ្នានេះដែរ​លោក​ស្លេះ​ណា​ស៊ី​ក៏បាន​ចូលរួម​រំលឹក​ដល់​បង​ប្អូន​ដែល​បាន​ចូលរួម​ទទួល​សាច់គោ​ឱ្យ​ចេះ​សាមគ្គី​គ្នា​និង​ចូលរួម​វិភាគទាន​ក្នុង​ការងារ​អភិ​វ​ឌ្ឈ​ន៍​សហគមន៍​។​ពីព្រោះ​ស្មារតី​នៃ​ហា​ជ្ជី​ពិសេស​ការ​សំឡេះ​សត្វ​គោ​កូរ​ហ្ពា​ន​នេះ​វា​បានបង្ហាញ​នូវ​ស្មារតី​លះបង់​នឹង​រួបរួមគ្នា​ក៏ដូចជា​បង្ហាញ​នូវ​វប្បធម៌​ចែករំលែក​ដែល​អ៊ិ​ស្លាម​បាន​ប្រៀនប្រដៅ​តាំងពី​ជំនាន់​ព្យា​ការី​អ៊ី​ប​ព្រ​ហ៊ីម​មក​ម្លេះ ។

​លោក​ក៏បាន​ចូលរួម​ផ្តាំ​ផ្ញើឱ្យ​បងប្អូន​បន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​វីរុស​កូ​វីដ​១៩​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​បន្ត​គោរព​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​។​លោក​ក៏បាន​គោរព​បួងសួង​ដល់​អ​ល់​ឡោះ​ជា​ម្ចាស់​ឱ្យ​ប្រទាន​ពរជ័យ​ដល់​ម្ចាស់ជំនួយ​ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថាៈ​អង្គការ​មូលនិធិ​ហ្សា​កាត់​សហរដ្ឋអាមេរិក​(ZakatFoundationofAmerica)​នឹង​បន្ត​ជួយ​គម្រោង​នេះ​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។​
​ក្នុង​បុព្វហេតុ​សហគមន៍​និង​ប្រទេសជាតិ​របស់​យើង​។​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​ដែល​បានទទួល​សាច់គោ​និង​អជ្ញាធរ​សុទ្ធតែ​បានបង្ហាញ​នូវ​សេចក្តីសោមនស្ស​រីករាយ​និង​ដឹងគុណ​ចំពោះ​ម្ចាស់ជំនួយ​និង​ក្រុមការងារ​នៃ​ម​ជ្ឃ​មណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​សាច់គោ​នាពេលនេះ​។​

​គួរ​បញ្ចាក់​ថា​គម្រោង​ចែក​គោរ​កូរ​ហ្ពា​ន​ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រចាំឆ្នាំ​ក្នុង​កម្ម​វិធិ​មនុស្សធម៌​ដែល​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​បាននិងកំពុង​អនុវត្តន៍​ដោយមាន​កិច្ច​សហ​ប្រ​ត្តិ​ការណ៍​ជាមួយ​សប្បរ​សជន​និង​អង្គការ​សមាគម​ក្រៅប្រទេស​ក្នុង​បំណង​លើកកម្ពស់​ស្មារតី​រួមគ្នា​និង​ចែករំលែក​សម្រាប់​សហគម​ន៍​។​នៅ​ឆ្នាំ​២០២០​នេះ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​បានទទួល​គម្រោង​នេះ​ពី​សប្បុរសជន​ប្រុយ​ណេ ,​សិង្ហបូរី​, អូស្ត្រាលី​, និង​សហរដ្ឋអាមេរិក​ដែល​សរុប​ជា​ថវិកា​ប្រមាណ​៨០​លាន​រៀល​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *