ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន និងប្រើកាំភ្លើងកែច្នៃខុសច្បាប់

 

ព្រះវិហារ៖កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត និងនគរបាលក្រុងព្រះវិហារបាន បានចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងប្រើកាំភ្លើងកែច្នៃខុសច្បាប់ ហើយបញ្ជូនទៅតុលាការ នៅថ្ងៃតិ១៨ ខែកុម្ភៈឆ្នាំ២០២៤។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដោយទទួលបទបញ្ជាពីឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តរួចមក កម្លាំងនគរបាលជំនាញខេត្ត ជាមួយនគរបាលក្រុងព្រះវិហារ បានសហការចុះបង្រ្កាបករណី ជួញដូរ-ប្រើប្រាស់គ្រឿងញៀន និងប្រើអាវុធខុសច្បាប់។កម្លាំងបានឃាត់ខ្លួនជនសង្ស័យ នៅផ្ទះសំណាក់“វិមានមាស” ស្ថិតក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ។

ជនសង្ស័យប្រុសស្រីចំនួន៣ នាក់នោះឈ្មោះផាន់ វណ្ណា អាយុ៣៩ ឆ្នាំនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ។ឈ្មោះ ប៊ុណ្ណារ៉ា លាភហេង ហៅហេង អាយុ២៤ ឆ្នាំនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ឈ្មោះ លុយ គង្គារ ភេទស្រី អាយុ២៤ ឆ្នាំជាកម្មករផលិតទឹកបរិសុទ្ធនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង គ្រឿងញៀនមេតំហ្វេតាមីន ICE សរុបទម្ងន់ ២៥,៩៩ក្រាម។មធ្យោបាយម៉ូតូចំនួន២គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង-ទូរសព្ទចំនួន៨គ្រឿង-អាវុធកែច្នៃប្រើហ្គាស១ដើម-គ្រាប់កាំភ្លើងAKចំនួន៨គ្រាប់-សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយឃាត់ខ្លួននិងសាកសួរ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅតុលាការ ខេត្តព្រះវិហារដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *