ព័ត៌មានអន្តជាតិ

ជិត៣០នាក់ ជាប់ក្រោមគំនរបាក់បែក បន្ទាប់ពីទម្លាក់គ្រាប់បែកដោយអ៊ីស្រាអែលនៅ Rafah

ព័ត៌មានអន្តរជាតិ៖មនុស្សយ៉ាងហោចណាស់ មានមុស្សចំនួន២៨នាក់ បានជាប់នៅក្រោមគំនរបាក់បែក នៃអគារលំនៅស្ថានដែលត្រូវបានបំផ្លាញ ដោយកងកម្លាំងយោធាអ៊ីស្រាអែល នៅRafah។ ភាគខាងត្បូងហ្គាហ្សាស្ទ្រីប ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប។

យោងតាមប៉ុស្តិ៍ទូរទស្សន៍លីបង់ បានរាយការណ៍ថា ក្រុមជួយសង្គ្រោះនិងកងកម្លាំងការពារស៊ីវិល កំពុងព្យាយាមស្វែងរកមនុស្សដែលនៅសល់ នៅក្រោមគំនរបាក់បែក រហូតមកដល់ពេលនេះមនុស្សចំនួន២៨ នាក់នៅបន្តបាត់ខ្លួន។

គួរបញ្ជាក់ថា ភាពតានតឹងផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣កន្លងទៅ បន្ទាប់ពីពួកសកម្មប្រយុទ្ធមកពី ក្រុមហាម៉ាស់ប៉ាឡេស្ទីនរ៉ាឌីកាល់ ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប។ បយកនេះបានបើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើទឹកដីអ៊ីស្រាអែល ដោយសម្លាប់ប្រជាជនអ៊ីស្រាអែល គីបប៊ុតជាច្រើនដែលរស់នៅក្បែរព្រំដែនហ្គាហ្សា និងចាប់ពង្រត់មនុស្សជាង២០០នាក់ រួមទាំងស្ត្រីកុមារ និងមនុស្សចាស់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *