ព័ត៌មានអន្តរជាតិ៖ការវិភាគមួយបានលើកឡើងថា រុស្ស៉ីបានវាយប្រហារលើទីក្រុងកៀវ កាលពីសប្ដាហ៍មុន ដោយប្រើប្រាស់មីស៊ីល ល្បឿនលឿនជាងសំឡេង Zircon។នេះជាលើកដំបូងបំផុតដែលមីស៊ីលនេះត្រូវបាន ប្រើក្នុងសង្រ្គាមមានអាយុជិត២ឆ្នាំមកនេះ។
រុស្ស៉ីបានអះអាងថា មីស៊ីល Zircon មានសមត្ថភាពបាញ់បានចម្ងាយ ១.០០០គីឡូម៉ែត្រ និងអាចហោះក្នុងល្បឿងលឿងជាងសំឡេង៩ដង។ មីស៊ីលនេះបានបញ្ចប់ការធ្វើតេស្ដកាលពីខែមិថុនា ឆ្នាំ២០២២ ខណៈលោក ពូទីនចាត់ទុកថា វាជាអាវុធស៊េរីថ្មីរបស់រុស្ស៉ីគ្មានគូប្រៀប។
នាយកវិទ្យាស្ថាន Kyiv research institute លោក Oleksandr Ruvin បានឱ្យដឹងថា វិទ្យាស្ថានរបស់លោកបានបញ្ចប់ការ វិភាគបឋមមួយលើបំណែក មីស៊ីលមួយចំនួន ដែលរុស្ស៉ីបានប្រើក្នុងការវាយប្រហារមួយកាលពីថ្ងៃទី៧ ខែកុម្ភៈ។ លោកបន្ថែមថាតាមលទ្ធផលវិភាគបឋមនេះដដែលមានធាតុផ្សំ ជាច្រើនបង្ហាញថា បំណែកមីស៊ីលទាំងនោះជាប្រភេទមីស៊ីល 3M22 Zircon។ ប៉ុន្តែភ្លាមៗខាងក្រសួងការពារជាតិរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វី នៅឡើយនោះទេ៕សហការី