ព័ត៌មានសន្តិសុខសង្គម

បញ្ជូនអ្នកពាក់ព័ន្ធគ្រឿងញៀន៤នាក់ និងវត្ថុតាមជិត៣ គីឡូក្រាម ទៅតុលាការ

កំពត៖កម្លាំងនគរបាលបានបង្ក្រាប ករណីចែកចាយគ្រឿងញៀន ក្នុងក្រុងកំពតដោយឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់។ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងសរុបជិត៣គីឡូក្រាម និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន ហើយបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២២មករានេះ។


មន្ត្រីក្នុងតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមករាកម្លាំងជំនាញបាន តាមឃ្លាំមើល ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងយកគ្រឿងញៀនមកលក់ ក៏ឃាត់ខ្លួនបានម្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។ជនសង្ស័យឈ្មោះ សែម សារឿន អាយុ២៩ឆ្នាំ ទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។ វត្ថុតាងដកហូតមានគ្រឿងញៀន១កញ្ចប់-ម៉ូតូ១គ្រឿង-ទូរសព្ទ១គ្រឿង។


រសៀលថ្ងៃទី២០ ខែមករា សមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកឈ្មោះ អ៊ុយ សុខហេងអាយុ ៣២ឆ្នាំទីលំនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ វត្ថុតាងដកហូត-ម៉ូតូ១គ្រឿង-ទូរសព្ទ២គ្រឿង។ថ្ងៃដដែលសមត្ថកិច្ចបន្តឃាត់ខ្លួនបក្ខពួក ឈ្មោះ ដុង ឆានុន អាយុ ២៣ឆ្នាំទីលំនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។វត្ថុតាងដកហូត គ្រឿងញៀន៣កញ្ចប់-ម៉ូតូ១គ្រឿង-ទូរសព្ទ១គ្រឿង។
តាមចម្លើយសារភាពជនសង្ស័យខាងលើ កម្លាំងជំនាញបានបន្តស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនមេខ្លោងម្នាក់ទៀតឈ្មោះ ង៉ែត រស្មី អាយុ ៣៥ឆ្នាំ នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។វត្ថុតាងដកហូត គ្រឿងញៀន៩កញ្ចប់-ទូរសព្ទ២គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ។ការជនសង្ស័យទាំង៤នាក់សមត្ថកិច្ចដកហូតវត្ថុតាងសរុប-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១៣កញ្ចប់-ម៉ូតូ៣គ្រឿង-ទូរសព្ទ៦គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង។
ក្រោយពីឃាត់ខ្លួននិងសាកសួររូច ផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *