Uncategorized

#សេក្តីបំភ្លឺព័ត៌មាន! នៃស្នងការនគរបាលខេត្តសៀមរាប

 

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមគោរព ជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា ៖ នាពេលថ្មីៗនេះ មានផេក Facebook ឈ្មោះ FANTOZ បានធ្វើការផ្សព្វផ្សាយមានខ្លឹមសារថា ៖ ចិត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួយសាលារៀន ក្មេងៗជាច្រេីន អីឡូវបែបជួបទង្វេីបែបនឹង មានអារម្មណ៍ថាខ្មាស់គាត់ជាខ្លាំង 😔) ។

ចំពោះករណីនេះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាទៅអធិការនគរបាលក្រុងសៀមរាបដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលាកាលពីអំឡុងពេលដែលកំពុងកើតហេតុមកម្ល៉េះ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំគូភាគីទាំងសងខាងមកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

(សូមបញ្ជាក់ផងដែរថា : ជម្លោះខាងលើ បានកើតឡើងរវាងអ្នកលក់មីឆា-បាយឆាតាមរទេះ<->ជាមួយបុរសជនជាតិជប៉ុនដែលលក់ជាប់គ្នា)

អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានតាមបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/Police_SiemReap

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *