បន្ទាយមានជ័យ៖ស្រ្តីម្នាក់បានចោទប្រកាន់ ក្នុងបណ្តឹងទៅសមត្ថកិច្ចថា អនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ បានចាប់នាងរំលោភសេពសន្ថវៈ រហូតបានស្រេចហើយអនុគណមិនទទួលខុសត្រូវ ដោយសុំបង់លុយត្រឹម៣ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង។
តាមពាក្យបណ្តឹង របស់ស្រ្តីរងគ្រោះអាយុ២២ឆ្នាំ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាងបានប្តឹងទៅអង្គការ និងសមត្ថកិច្ចជួយរកយុត្តិធម៌ ពីបទរំលោភសេពសន្ថវៈ ពីបុគ្គលជាសង្ឃខាងលើ បានចាប់រំលោករូបនាងកាលពីវេលាជិតភ្លឺថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣ កន្លងទៅនៅផ្ទះសំណាក់មួយក្នុងខេត្តសៀមរាប ។
ក្នុងបណ្តឹងស្រ្តីរងគ្រោះ បានរៀបរាប់ថា មុនដែលឈានដល់ការចាប់រំលោភនាង ក្នុងផ្ទះសំណាក់នោះ គឺនាងជាមួយនិងលោក រួមជាមួយតៃកុងរថយន្តរបស់លោកផង កាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៣ បានធ្វើដំណើរទៅកម្មវិធីបញ្ចុះសីមា នៅខេត្តព្រះវិហារ។
លុះមកវិញយប់ជ្រៅដល់ខេត្តសៀមរាប លោកចូលសឹងនៅផ្ទះសំណាក់សិន ដោយបន្ទប់ផ្សេងគ្នា តែបន្ទប់លោកនៅទល់មុខបន្ទប់នាង ។លុះដល់ម៉ោង៣ជិតភ្លឺថ្ងៃទី៤ខែមិថុនា ស្រាប់តែលោកគ្រូទូរសព្ទហៅនាង ឱ្យចូលមកបន្ទប់លោកគ្រូបន្តិចព្រោះមានការ ។
ពេលនាងទៅចូលទៅដល់ ស្រាប់តែលោកគ្រូចាប់នាង រុញដួលទៅលើគ្រែលោកសឹង រួចចាប់សង្កត់នាងស្រាតខោ និងដោះអាវនាងរំលោកភបានសម្រេច១ដង។ពេលរំលោកភរួចហើយ លោកបានគម្រាមនាងមិនឱ្យនិយាយប្រាប់អ្នកណាទេ សូម្បីតែពុកម្តាយនាង ហើយលោកថា នឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាង។ តែសូមឱ្យចាំលោករយៈពេល២ឆ្នាំទៀតចាំលោកធ្វើសាលាឆាន់ និងខ្លោងទ្វាររួចលោកនឹងសឹកដណ្តឹងនាង។
បន្ទាប់ពីចាប់រំលោភនាងរួចមក លោកតែងលួងលោមនិងទំនាក់ទំនង មកនាងជាញឹកញាប់ បានប្រហែល២ខែកន្លះ ក៏ដោះដៃលែងទំនាក់ទំនងមកនាង និងប្លុកហ្វេសបុករបស់នាងចោលអស់។ លុះពេលនាងទៅរកលោក ឬទាក់ទងគ្នាបានលោកគ្មាននិយាយ អ្វីក្រៅពីសុំនាងខ្ញុំរួមរ័ក្សទៀត។នៅពេលស្ងាត់ពីមុខគេ លោកតែងបំពានលើរូបរាងកាយនាងជានិច្ច។
ក្រោយដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ សមត្ថកិច្ចមិនបានដោះស្រាយតាមផ្លូវច្បាប់ឱ្យនាងឡើយ ។គឺមានតែអ្នកសំឡុតបំភិតបំភ័យនាងថា ប្តឹងមិនឈ្នះលោកទេ ។ប្រយ័ត្នលោកប្តឹងវិញបើទៅតុលាការ ក៏មិនងាយព្រោះរឿងយូរហើយ មិនមានភស្តុតាងអ្វីឡើយ ឱ្យដកពាក្យបណ្តឹងយកលុយពីលោកទៅ។
ដោយសារតែខ្លួននៅក្មេង និងមានឪពុកម្តាយមានជីវភាពក្រីក្រ គ្មានលទ្ធភាពតតាំង ឪពុកម្តាយ នាងក៏ឱ្យនាងដកពាក្យបណ្តឹង កាលពីដើមឆ្នាំ២០២៤។តែនាងចង់ប្តឹងបន្តទៅតុលាការ។ ការដកពាក្យបណ្តឹងនេះ បានត្រឹមតែឱ្យនាងឈឺចាប់ បង្ខំឱ្យនាងដកពាក្យបណ្តឹងបញ្ចប់រឿងត្រឹមសំណង៣ពាន់ដុល្លារ ប៉ុណ្ណោះ។
ជុំវិញករណីនេះខាងសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីព្រះអនុគណក្រុងប៉ោយប៉ែត បាននៅឡើយទេ ព្រោះមិនមានប្រព័ន្ធទំនាក់ទំនង។សារព័ត៌មានយើងរង់ចាំទទួកការស្រាយបំភ្លឺពៅសាម៉ីចុងចោទដើម្បីផ្សាយបន្តនៅពេលក្រោយ៕